Khmer
Khmer
State Emergency Service (SES) (សេវាកម្មសង្គ្រោះបន្ទាន់របស់រដ្ឋ) គឺជាអង្គការស្ម័គ្រចិត្ត ដែលអាចជួយអ្នកក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ ឬព្យុះ។ អ្នកមិនចាំបាច់បង់ថ្លៃសេវាកម្មនេះទេ។
ប្រសិនបើអ្នកទូរស័ព្ទទៅលេខ 132 500 ពីទូរស័ព្ទរបស់អ្នក អ្នកស្ម័គ្រចិត្តមកពី SES នឹងមកផ្ទះរបស់ អ្នក ប្រសិនបើវាត្រូវទឹកជន់លិច ឬខូចខាតដោយសារព្យុះ។ អ្នកក៏អាចស្នើសុំអ្នកបកប្រែភាសាបានដែរ។ អ្នកស្ម័គ្រចិត្ត SES តែងតែពាក់ឯកសណ្ឋានពណ៌ទឹកក្រូច។ ពួកគេមានបទពិសោធន៍ក្នុងការឆ្លើយតប នឹងគ្រោះទឹកជំនន់ និងព្យុះ។
សូមមើលខាងក្រោម សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចត្រៀមគ្រួសារ និងផ្ទះរបស់អ្នក សម្រាប់ទឹកជំនន់ និងព្យុះ។
ប្រសិនបើអ្នកមិនយល់ព័ត៌មាននេះទេ សូមសួរសមាជិកក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកជិតខាងឱ្យជួយអ្នក។